ចូលរួមជាមួយយើង

សូមគាំទ្រពួកយើងជាមួយការបរិច្ចាករបស់អ្នក!

ធនធានដែលបានពីការបរិច្ចាគទាំង១០០% នឹងត្រូវបញ្ចូនតទៅប្រទេសកម្ពុជា ដើម្បីធ្វើការអនុវត្តគំរោងទាំងនោះ។ ទោះបីជាការបរិច្ចាគតិចតួចយ៉ាងណា ក៏អាចជួយនូវគំរោងរបស់យើងយ៉ាងធំសំបើមដែរ។ ឧទាហរណ៍ថា ក្នុងប្រទេសកម្ពុជាដើម្បីទិញមាន់មួយក្បាលថ្លៃ ៥ដុល្លា ហើយជាមួយនឹងមាន់ចំនួន ៨ក្បាលយើងនឹងអាចជួយគាំទ្រគ្រួសារក្រីក្របាន។ ចំពោះអ្នកឧបត្ថម្ភដែលមានអាស័យដ្ធាននៅប្រទេសអាល្លឹម៉ង់ នឹងទទួលបានវិក័យបត្រ័។

   

ទស្សនាគំរោងរបស់យើង!

ការិយាល័យនៅប្រទេសកម្ពុជាគឹ ស្ថិតនៅក្នុងខេត្តបាត់ដំបង។ តើអ្នកមានគំរោងមកកម្ពុជា និង មកទស្សនាគំរោងរបស់យើងទេ? សូមផ្ញើរសារមកកាន់យើងខ្ញុំ យើងនឹងអាចបង្ហាញពីអ្វីដែលយើងកំពុងធ្វើ ហើយក៏អាចរៀបចំអោយអ្នកទៅទស្សនាគំរោងទៀតផង។ ក្រុមយើងខ្ញុំនឹងទន្ទឹងរង់ចាំជួបអ្នក!

   

ចូលរួមជាសមាជិក!

តើអ្នកមានបំណងចង់ឧបត្ថម្ភ អង្គការ បានយ៉ានទ្រីដែររឹទេ? បន្ទាប់មក អ្នកនឹងក្លាយទៅជាសមាជិក របស់យើង! ក្នុងនាមជាសមាជិក អ្នកនឹងត្រូវបានអញ្ជើញចូលរួម ក្នុងការប្រជុំនានា និង អ្នកក៏អាច ចូលរួមក្នុងការបង្កើតនូវសេចក្តីសំរេចចិត្ត ដែលពាក់ពន្ធ័នឹងការគំរោងថ្មីៗរបស់យើងផងដែរ។ លើសពីនេះ ទៅទៀត យើងនឹងផ្តល់នូវពត័មានថ្មីៗរបស់គំរោងទៅដល់អ្នកជាទៀងទាត់។ ដើម្បីក្លាយជាសមាជិក អ្នកត្រូវបង់ប្រាក់ចំនួន ១២ អឺរ៉ូ ក្នុងមួយឆ្នាំជូនដល់អង្គភាព ហើយប្រាក់ទាំងនេះនឹងត្រូវយកទៅ ប្រើប្រាស់លើ ផែ្នករដ្ធាបាលរបស់អង្គភាពទាំងស្រុង។ ចំនែកការឧបត្ថម្ភប្រចាំខែវិញ គឺអាស្រយ័ទៅលើអ្នកតែប៉ុននោះ? ក្នុងនេះ យើងក៏បានភ្ជាប់ជាមួយនឹងទំរង់បំបែបបទជាសមាជិក និង សារផ្សេងៗ ដែលអ្នករកបាននូវខាងឆ្វេងដៃរបស់អ្នក។ យើងសូមស្វាគមន៏ចំពោះការចូលរួម ជាសមាជិកថ្មី របស់អ្នក!

   

បងើ្កតព្រឹត្តការណ៍រៃអង្គៀសដោយខ្លួនអ្នក!

តើអ្វីជាព្រឹត្តការណ៌រៃអង្គៀស? វាគឺជាការយុទ្ធនាការមួយដើម្បីប្រមូលនូវការបរិច្ចាគផ្សេងៗ។ តើខ្ញុំត្រូវធ្វើដូចម្តេច? ធ្វើអ្វីៗដែលអ្នកមានអារម្មណ៍ថាគំនិតច្នៃប្រឌិតរបស់អ្នក។ ការប្រារព្ធពិធីជប់លៀង ខួបកំណើតរបស់អ្នកសំរាប់ធ្វើការរៃអង្គៀស។ ឧទាហរណ៍ថា អ្នកអាចស្នើរអោយភ្ញៀវរបស់អ្នក ចូលរួមធ្វើ ការបរិច្ចាគជំនួសការជូនការដូដល់អ្នក ហើយធនធានដែលប្រមូលបានទាំងនោះគឹ ត្រូវបានយកមកជួយ ឧបត្ថម្ភដល់គំរោងណាមួយដែលអ្នកជ្រើសរើស។

នេះគឺជាគេហទំព័រដ៏ល្អសំរាប់ព្រឹត្តការណ៌ការរៃអង្គៀសរបស់អ្នក។ សូមចុចទៅលើលីងនេះដើម្បីចូលទៅកាន់គេហទំព័រ: http://de.betterplace.org/fundraising_events.

កម្មវិធីអាចមានដូចជា:

• បង្កើតពិធីជួបជុំញាំអាហារពេលល្ងាចសំរាប់ធ្វើការរៃអង្គៀស
• ប្រារព្ធពិធីខួបកំណើត រឺ ពិធីជប់លៀងផ្សេងៗ
• លក់ផលិតផលផ្សេងៗក្នុងបំណងធ្វើការរៃអង្គៀស
   

បា្រប់ដល់មិត្តរបស់អ្នក!

តើអ្នកមានបំណងបានស្គាល់ច្រើនដែររឺទេ? អ្នកគ្រាន់តែចូលរួមជាមួយក្រុមយើងខ្ញុំតាមរយះ facebook ហើយធ្វើការផ្សព្វផ្សាយបន្តតាមរយះគេហទំពរ័ ឬ ប្រាប់ដល់មិត្ត ក៏ដូចជា ក្រុមគ្រួសាររបស់អ្នកផងដែរ។ ក្នុងនេះអ្នកក៏អាចស្វែងរក share link នៅខាងក្រោមនេះផងដែរ។ សូមអរគុណចំពោះការគាំទ្រ ឧបត្ថម្ភរបស់អ្នក!

   
joomla template