|
ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំនោមប្រទេសដែលក្រីក្របំផុត ក្នុងតំបន់អាស៊ីខាង ត្បូងឆៀងខាងកើត ហើយប្រទេសនេះបានទទួល ការឈឺចាប់ពីលទ្ធផលសង្គ្រាម ក្នុងឧបទ្វីបឥណ្ឌូចិន និង សង្គ្រាមសីវិលអស់រយះពេល ៣០ឆ្នាំ។ របបប្រល័យពូជសាសន៏ពលពត បានសំលាប់ប្រជាពលរដ្ធចំនួន ១.៧ លាននាក់ ដែលមានចំនួនប្រហែលមួយភាគបួន នៃចំនួនប្រជាជនសរុបក្នុងសម័យនោះ។ ក្នុងនោះប្រជាពលរដ្ធដែលបានស្លាប់សុទ្ធសឹងតែជា បញ្ញវន វេជ្ជបណ្ឌិត មិនតែប៉ុណ្ណោះ សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានគេបិទចោលទាំងអស់។
ជាមួយនឹងការដួលរំលំ របបបនប្រល័យពូជសាសន៏ពលពត ប្រទេសកម្ពុជាបានរៀបចំអោយមានការបោះឆ្នោះជាលើកដំបូងបង្អស់ក្នុងឆ្នាំ ១៩៩៣ ទន្ទឹមនឹងនោះ ប្រទេសកម្ពុជាក៏បានស្ថាបនាបន្តិចបន្តួចឡើងវិញដែរ។ ចំនែកប្រពន្ធ័ការអប់រំវិញ នូវតែមានកំរឹតនៅឡើយ ថ្វីបើ រដ្ធាភិបាលកម្ពុជាបានបង្កើត សាលារៀន នៅតាមជនបទដាច់ស្រយាលនានា និង ផ្តល់ជូននូវការបណ្តុះបណ្តាល រយះពេល២ឆ្នាំបន្ថែមទៀត ចំពោះ លោកគ្រូ អ្នកគ្រូ ដែលកំពុងបំរើការ ក៏ដូចជា ការខិតខំតំឡើងនូវប្រាក់បៀរវត្តរ៍ យ៉ាងណាក៏ដោយ។
|