To project
គំរោង CARE



Zum Projekt
Mit dem Scholar Projekt unterstützen wir junge Schüler aus armen Familien mit einem Stipendium.
 





zumprojekt

SALT ist eine etablierte NRO in Battambang, die mit unpriviligierten Jugendlichen, in erster Linie mit jungen Frauen, arbeitet.

 

អង្គការ បានយ៉ានទ្រី

កាលពីឆ្នាំ២០០៨ លោក ដេនញ៉ែល និង អ្នកស្រី ខេតទ្រីន បានបង្កើតអង្គការ បានយ៉ានទ្រី នេះឡើង ស្របពេលជាមួយនឹងដំណើរកំសាន្តរបស់លោក និង មិត្តភក្ភិដ៏ទៃទៀតមកកំសាន្តនៅប្រទេស កម្ពុជា។ អង្គការ បានយ៉ានទ្រី គឺជាអង្គការក្រៅរដ្ធាភិបាលមិនរកប្រាក់ចំណូល មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា និង មិនបំរើនយោបាយ ជាពិសេសគឺធ្វើការបំរើទៅដល់ផលប្រយោជន៍ សាធារណះ។ ប្រាក់ដែលទទួលបានមកពីការបរិច្ចាគទាំងស្រុង គឺត្រូវបំរើទៅលើវិសយ័ការអប់រំ តែមួយគត់។

សមាជិក ក៏ដូចជាអ្នកស្មគ្រ័ចិត្តទាំងអស់ មិនបានទទួលនូវកំរៃពី ធនធានរបស់ អង្គការបានយ៉ានទ្រី នេះទេ។ ប្រាក់ដែលបានទទួលពីការបរិច្ចាគ១០០% ត្រូវបានផ្ទេរមកប្រទេសកម្ពុជាដើម្បីប្រតិបតិ្តគំរោង។


ហេតុអ្វីបានជាជ្រើសរើសយកប្រទេសកម្ពុជា?

ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំនោមប្រទេសដែលក្រីក្របំផុត ក្នុងតំបន់អាស៊ីខាង ត្បូងឆៀងខាងកើត ហើយប្រទេសនេះបានទទួល ការឈឺចាប់ពីលទ្ធផលសង្គ្រាម ក្នុងឧបទ្វីបឥណ្ឌូចិនClick to enlarge និង សង្គ្រាមសីវិលអស់រយះពេល ៣០ឆ្នាំ។ របបប្រល័យពូជសាសន៏ពលពត បានសំលាប់ប្រជាពលរដ្ធចំនួន ១.៧ លាននាក់ ដែលមានចំនួនប្រហែលមួយភាគបួន នៃចំនួនប្រជាជនសរុបក្នុងសម័យនោះ។ ក្នុងនោះប្រជាពលរដ្ធដែលបានស្លាប់សុទ្ធសឹងតែជា បញ្ញវន វេជ្ជបណ្ឌិត មិនតែប៉ុណ្ណោះ សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានគេបិទចោលទាំងអស់។

ជាមួយនឹងការដួលរំលំ របបបនប្រល័យពូជសាសន៏ពលពត ប្រទេសកម្ពុជាបានរៀបចំអោយមានការបោះឆ្នោះជាលើកដំបូងបង្អស់ក្នុងឆ្នាំ ១៩៩៣ ទន្ទឹមនឹងនោះ ប្រទេសកម្ពុជាក៏បានស្ថាបនាបន្តិចបន្តួចឡើងវិញដែរ។ ចំនែកប្រពន្ធ័ការអប់រំវិញ នូវតែមានកំរឹតនៅឡើយ ថ្វីបើ រដ្ធាភិបាលកម្ពុជាបានបង្កើត សាលារៀន នៅតាមជនបទដាច់ស្រយាលនានា និង ផ្តល់ជូននូវការបណ្តុះបណ្តាល រយះពេល២ឆ្នាំបន្ថែមទៀត ចំពោះ លោកគ្រូ អ្នកគ្រូ ដែលកំពុងបំរើការ ក៏ដូចជា ការខិតខំតំឡើងនូវប្រាក់បៀរវត្តរ៍ យ៉ាងណាក៏ដោយ។

joomla template