អ្វីជាសាលា POC?

សមាគមន៍សង្គ្រោះកុមារក្រីក្រ និង កុមារកំព្រា ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០០៨ ដោយភិក្ខុ អ៊ុន សុភាន បច្ចុប្បន្ននេះលោកក៏ជាប្រធានសមាគមន៍នេះផងដែរ។ សមាគមន៍នេះបានបង្កើតសាលារៀនមួយ ក្នុង ភូមិតាវង ឃុំ ពន្លៃ ស្រុក ភ្នំស្រុក ខេត្ត បន្ទាយមានជយ័ ដែលស្ថិតនៅ ទិសពាយព្យនៃប្រទេសកម្ពុជា និង មានចំងាយប្រមាណ ៣១៤ គីឡូម៉ែត្រ ពី រាជធានីភ្នំពេញ។

សិស្សានុសិស្សទាំងឡាយបានសិក្សាបន្ថែមពី ភាសាខ្មែរ គណិតវិទ្យា និង ភាសាអង់គ្លេស។ ក្រៅពីនេះ សាលាបានយកចិត្តទុកដាក់ក្នុងការផ្តល់នូវចំនេះដឹង ដល់សិស្សានុសិស្សណា ដែលបានបាត់បង់ ឪពុកម្តាយ ឬក៏ គ្រួសាររបស់គេមិនមានលទ្ធភាព ក្នុងការផ្គត់ផ្គង់សំភារះសិក្សាមួយចំនួនដែលចំបាច់ដូចជា សំលៀកបំពាក់ សៀវភៅ ប៊ិចជាដើម៕

កុមារទាំងនោះ កំពុងតែត្រូវបានផ្គត់ផ្គង់សំភារះមួយចំនួនដូចជា សៀវភៅ និងប៊ិច និង ត្រូវបាន ធានាអោយពួកគេមករៀនបានទៀងទាត់។ ហើយមកដល់ពេលនេះ យើងបានជួយឧបត្ថម្ភដល់គ្រួសារក្រីក្រមួយចំនួន ដែលអាស្រយ័ទៅលើតំរូវការផ្ទាល់ខ្លួន របស់ពួកគាត់។ កាលពីឆ្នាំកន្លងទៅ យើងបានសំរេចការងារជាច្រើន ដែលមានជំនួយ ពីសំណាក់សមាជិក ព្រមទាំង អ្នកគាំទ្រឧបត្ថម្ភជាច្រើនតាមរយះ Betterplace ជាហេតុនាំអោយយើងអាចជួសជុលសាលា ជីកអណ្តូងទឹកសំរាប់ការប្រើប្រាស់ ក្នុងសហគមន៍ ក៏ដូចជា ឧបត្ថម្ភដល់កុមារមួយចំនួនជាមួយនឹង កម្មវិធី Parentship Program និងមានសកម្មភាពផ្សេងៗទៀត។ ឥឡូវនេះ យើងមានបុគ្គលិកគ្រូចំនួន ១០ នាក់ កំពុងតែបំរើការ ហើយយើងសង្ឃឹមថា កុមារក្រីក្រទាំងនោះនឹងទទួលបានអនាគតល្អប្រសើរ នៅថ្ងៃខាងមុខជាមិនខាន៕

ជាមួយនឹងដំណើរការរបស់យើងនាពេលបច្ចុប្បន្ន ពិតជាមិនអាចខ្វះនូវការឧបត្ថម្ភពី Sandra Naujoks ម្ចាស់ពាន់រង្វាន់ Poker ប្រចាំទ្វីបអឺរ៉ុប និង ជាអ្នកបង្កើត អង្គការ All in for Kids បានឡើយ។ គាត់បានឧបត្ថម្ភនូវប្រាក់បៀរវត្តរ៍ ដល់ លោក អ៊ឹង វុទ្ធា មន្រ្តីគ្រប់គ្រងកម្មវិធីប្រចាំកម្ពុជា។ ក្រុមយើងខ្ញុំ សូមបង្ហានូវសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ចំពោះការសហការណ៍ដ៏ល្អនេះ៕

joomla template